(ក្រចេះ)៖ ជុំ ពៅ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពៅ បាននិយាយថា មុននឹងឈានចូលដល់របបខ្មែរក្រហម ទ្រព្យសម្បត្តិទាំងអស់ និងដីស្រែចម្ការគឺប្រជាជនមានសិទ្ធិកាន់កាប់ដោយផ្ទាល់ជាកម្មសិទ្ធិ។ ការធ្វើស្រែគឺធ្វើទៅតាមគ្រួសារនីមួយៗ ប៉ុន្តែនៅពេលខ […]...